Speaker Club
ចាប់ផ្តើមថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ (រៀនក្នុងថ្នាក់ផ្ទាល់)
វាគឺជាកម្មវិធីបង្វឹកឲ្យចេះនិយាយជាសាធារណៈ ដែលមានរយៈពេល ១២ សប្តាហ៍ ហើយមួយសប្តាហ៍រៀន ២ ម៉ោង នៅក្នុងថ្នាក់ផ្ទាល់ ដែលធានាដល់ការចេះនិយាយជាសាធារណៈ ។
ប្រសិនបើលោកអ្នក មានបញ្ហាដូចខាងក្រោម៖
– មិនដឹងពីរបៀបនិយាយជាសាធារណៈ
– មិនមានភាពក្លាហានក្នុងការនិយាយសាធារណៈ
– ពេលនិយាយម្តងៗ គេមិនសូវចាប់អារម្មណ៍ ។ល។
Activities in Class
សិស្សត្រូវឡើងនិយាយដោយផ្ទាល់នៅចំពោះមុខមិត្តរួមថ្នាក់
មិត្តរួមថ្នាក់ក្នុងនាមជាអ្នកទស្សនា និងស្តាប់ ជួយកែតម្រូវឲ្យកាន់តែល្អប្រសើរ
គ្រូបង្គោលជួយកែតម្រូវបន្ថែម ដើម្បីឲ្យត្រូវតាមក្បួនមេរៀន និងកាន់តែទាក់ទាញ អ្នកទស្សនា និងអ្នកស្តាប់
នៅចុងថ្នាក់គ្រូបង្គោលបង្រៀនទ្រឹស្តីមេរៀន សម្រាប់សិស្សអនុវត្តសប្តាហ៍នៅក្រោយ
សិស្សអនុវត្តផ្ទាល់នៅក្នុងថ្នាក់រយៈពេល ១២ សប្តាហ៍ ដែលធានាដល់ការចេះនិយាយជាសាធារណៈ
ទ្រឹស្តីមេរៀន ដោយជួយឲ្យការនិយាយមានភាពទាក់ទាញ និងស្របតាមគោលបំណង
បង្រៀនវិធីសាស្ត្រ បំបាត់ភាពភ័យខ្លាចនៅពេលឡើងនិយាយសាធារណៈ
បង្កើនទំនាក់ទំនងជាមួយសមាជិកក្លឹបជាច្រើនអ្នកទៀត និងបណ្តុះភាពជាអ្នកដឹកនាំ
មនុស្សពេញវ័យគ្រប់រូប ដែលមានបំណង ចង់ចេះនិយាយសាធារណៈ ដែលចង់និយាយឲ្យមានភាពទាក់ទាញ រួមទាំងការបំបាត់ភាពវ័យខ្លាច ។